សមត្ថកិច្ចឃាត់ក្មេងទំនើង២ក្រុមឈ្លោះទាស់ទែងគ្នាយកដាវសាំម៉ូរ៉ៃដេញកាប់គ្នាផ្អើល…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបង្កហឹង្សាវាយកាប់ចាក់គ្នា នៅចំនុចវេទិការសួនមានជ័យ ស្ថិតភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណកាលពីយប់ថ្ងៃអាទិត្យ។ ជនសង្ស័យទាំង៧នាក់រួមមាន ១-ឈ្មោះ សួន អិតនិមិត្ត…

ករណីបុរសម្នាក់ផឹកស្រាវង្វេងដើរទៅផ្ទះក៏រំអិលច្រាំងទឹកស្ទឹងបណ្តាលអោយលង់ស្លាប់ នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ:ប្រភពយោងតាមអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា នៅថ្ងៃទី២២.១០.២០២៣ វេលាប្រហែលម៉ោង ១៥.២០នាទីនៅស្ទឹងព្រហូត ភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីមនុស្សលង់ទឹកស្លាប់បានកើតឡើង ។ជនរងគ្រោះឈ្មោះ ជឿន លន់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា បានមកផឹកស្រានៅកន្លែងកើតហេតុខាងលើរួច​ វង្វេង​ដេីរទៅផ្ទះ​ ក៏រំអិលច្រាំងទឹកស្ទឹងក៏បានលង់ទឹក ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរនោះបានឃើញជិះទូកទៅជួយតែជួយមិនទាន់ ។​…

​សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ ករណីហិង្សាដេញកាប់មនុស្សធ្វើអោយខូចខាតម៉ូតូ នៅក្រុងសៀមរាប… ​

​ ខេត្តសៀមរាប:ព្រហស្បតិ៍ ៦រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣​ ​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក​ នួន​ ស័ក្តិចំរេីនរិទ្ធ…

ទំនាស់រឿងស្នេហាត្រីកោណជនសង្ស័យធ្វើសកម្មភាពដេញកាប់ជនរងគ្រោះមិនបាន កាប់ផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ្ឌបានអោយដឹងថា ករណីដេញកាប់មនុស្សមិនបាន​ កាប់ផ្ទះ​(ធ្វើអោយខូចខាតដោយចេតនា) នៅថ្ងៃទី ២០ខែ កញ្ញាឆ្នាំ២០២៣ម៉១០:០០នាទី មានក្មេងទំនេីងមួយក្រុមមានគ្នា​៤​ នាក់បានធ្វេីសកម្មភាពវាយប្រហារទៅលេីក្មេងមួយក្រុមទៀត​ តែមិនបានសម្រេច​ ហេីយបន្តទៅកាប់ទ្វារផ្ទះ​ ដែលស្ថិត​ភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាមានជ័យ​ ជនភាគីជាម្ចាស់បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន​ ក្រោយពីបានទទួលពាក្យបណ្តឹង​ កម្លាំងជំនាញបានធ្វេីការស្រាវជ្រាវ​ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៤នាក់​ ភស្តុតាង​មាន(កាំបិត​វែង ចំនួន ២ដេីម)​…

នគរបាលបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបាន ក្មេងទំនើង៤២នាក់ ដកហូតម៉ូតូ២៣គ្រឿង នៅក្រុងសិរីសោភ័ណ…

បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។ នៅយប់ ថ្ងៃទី១០ខែកញ្ញា ចាប់ពីម៉ោង ២៣:០០នាទី យប់រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី១១…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាដោយដុំថ្ម នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ:យុវជនម្នាក់ក្នុងចំណោមបក្សពួក 6 នាក់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ 2023 ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយកមកសួរនាំ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ លើដងផ្លូវសាធារណៈនៅទីប្រជុំជន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ…

ករណីម៉ូតូបុកគ្នាបណ្តាលអោយបុរស២នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៦…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាង​ម៉ូតូ​ និងម៉ូតូ បណ្ដាលឱ្យស្លាប់​ចំនួន ០២នាក់(ប្រុស​) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ នៅវេលាម៉ោង ១៨:៤៥ នាទី ថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ​ ភូមិចក​…

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់១នាក់ នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ:យោងតាមផេកHotline117បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូបណ្ដាលឱ្យ​ រងរបួសធ្ងន់០១នាក់​(ប្រុស)​ និងស្លាប់០១នាក់(ប្រុស) ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ នៅវេលាម៉ោង ១៥:២៥ នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ​ លេីផ្លូវវាងក្រុងទំនប់គាប​ ភូមិគាប​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ…

សមត្ថកិច្ចឃាត់ក្មេងស្ទាវ២ក្រុមចំនួន១១នាក់ករណីធ្វើសកម្មភាពយកដុំថ្មដេញគប់គ្នានិងកាប់បណ្តាលអោយមានមនុស្សរងរបួស…

បន្ទាយមានជ័យ:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា ក្រោមការ ដាក់បញ្ជារដ៏ម៉ឺងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ និង ក្រោមការបញ្ជារផ្ទាល់ ពី លោក វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ក្នុងចំណោម ១៦នាក់…

ឃាត់ខ្លួនជនសង្ស័យ៦នាក់បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពស្ទាក់ វាយ កាប់ ពលរដ្ឋអ្នកដំណើរយកម៉ូតូ នៅភូមិអណ្តូងថ្មមាស

បន្ទាយមានជ័យ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាពពួនស្ទាក់ វាយ កាប់ លើពលរដ្ឋរងគ្រោះចំនួន៣នាក់ កំពុងជិះម៉ូតូលើផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃអង្គារ វេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។ អនុវត្តន៍តាមការណែនាំ និង…