ព័ត៌មានជាតិ

ម្ចាស់រវល់រាប់បាតលោក ស្រាប់តែក្រឡេកទៅក្រោយភ្លើងឆេះផ្ទះខ្ទេចអស់រលីង

ពោធិ៍សាត់ៈ​ នៅវេលាម៉ោង ៩និង៣០នាទី ព្រឹកនា ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២០ នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង/ខេត្តពោធិ៍សាត់ ម្ចាស់រវល់មករាប់បាតលោក នៅផ្លូវខាងមុខពន្លត់ភ្លើងចង្ក្រានមិនអស់ក្រឡេកទៅក្រោយភ្លើងឆេះផ្ទះអស់១ខ្នង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។

លោកអនុសេនីយ៍ឯកសុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុង បានឲ្យដឹងថា ករណី អគ្គិភ័យឆាបឆេះធ្វើឲ្យមានការភ្ញាក់ដល់សមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ តែអកុសលផ្ទះ១ខ្នង ទំហំ ៥គុណ ៦ម៉ែត្រ​ ជញ្ជាំងក្តារ ប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះ រ៉ាត ហឿន អាយុ ៧៥ឆ្នាំ ភេទស្រី ឆេះផ្ទះទាំងស្រុង និងសម្ភារ:មានប្រាក់ ដុល្លារចំនួន ១.០០០ដុល្លារ លុយ ខ្មែរ ២,០០០,០០០៛ សម្ភារៈប្រើប្រាស់ នឹងសម្លៀកបំពាក់ ៕

មតិយោបល់