ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹកហ្មង! បាក់ខ្លោងទ្វារធំ សម្រាប់អបអរសាទរបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មុននេះបន្តិចវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីបាក់ខ្លោងទ្វារធំ សម្រាប់អបអរសាទរបុណ្យទន្លេ ខេត្តកំពង់ឆ្នាំង នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ផ្សារលើ ក្រុង/ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បាបបង្ហើបថា មូលហេតុ ដោយសារតែក្រុមបច្ចេកទេស ដំឡើងក្លោងទ្វារ ឡើងទៅខាងលើច្រើនគ្នា ធ្វើឲ្យជើងទម្រទុបមិនបាន មិនមែនបណ្តាលមកពីរថយន្តបើកកៀរ រឺបុកនោះឡើយ។

ករណីនេះ មានមនុស្សប្រមាណជាបីនាក់ ដែលជាអ្នកដំទ្បើង រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ៕

មតិយោបល់