ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានរថភ្លើងកិនដាច់ដៃជើង ក្បាល ចេញពីគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងម្តុំរ៉ាបាលីចាស់ ភូមិក្រាំងរអូស ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គុជ ភក្តី អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះប្រហែលជាស្រវឹងស្រាខ្លាំង ហើយមកដេកលើផ្លូវរថភ្លើង បណ្ដាលឲ្យកិនស្លាប់បែបនេះ។
គួររំលឹកផងដែរថា ចាប់តាំងពីការស្ថាបនាផ្លូវរថភ្លើងនេះមក គេសង្គេតឃើញថា មានករណីបុកនិងកិនមនុស្សស្លាប់ជាញឹកញាប់ណាស់ គឺដោយសារអ្នកខ្លះស្រវឹងស្រាទៅដេកលើផ្លូវរថភ្លើង អ្នកខ្លះមានវិបត្តិផ្លូវចិត្តទៅដេកឲ្យរថភ្លើងកិនស្លាប់ និងខ្លះទៀតជាមនុស្សវិកលចរឹតជាដើម។ ដោយឃើញកត្តាទាំងនេះ មន្រ្តីពាក់ព័ន្ធផ្នែកស្ថានីយរថភ្លើងខិតខំបញ្ចៀសកុំមានករណីនេះយ៉ាងណាក៏ដោយ ក៏នៅតែមានជាហូរហែ៕



មតិយោបល់