ភ្នំពេញៈ បុរសជាសន្តិសុខម្នាក់ជួយលក់ឥវ៉ាន់ប្រពន្ធសុខៗស្រាប់តែងងឹតមុខដួលបោកក្បាលផ្ទប់ទូរកញ្ចក់មុតចេញឈាមដូចអារ.ក មាន់សន្លប់ស្តូកត្រូវបានអ្នកជិតខាងនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅកាល់ម៉ែត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែងខាងកើតជ្រោះបាត់ស្នេហ៍ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
បុរសខាងលើត្រូវបានគេស្គាល់ថាឈ្មោះហៀង អាយុ៥៣ឆ្នាំ មុនរបរជាសន្តិសុខក្រុមហ៊ុនមួយស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថាបុរសខាងលើបានជួយលក់ឥវ៉ាន់ចាប់ហួយរបស់ប្រពន្ធគាត់សុខៗស្រាប់តែងងឹតមុខដួលបោកក្បាលផ្ទប់ទូរកញ្ចក់បណ្តាលឲ្យកញ្ចក់មុតចេញឈាមដូចអារ.ក មាន់របួសធ្ងន់សន្លប់ស្តូកហ;យត្រូវបានអ្នកជិតខាងនិងសាច់ញាតិបញ្ជូនតាមរ៉ឺម៉កទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត៕
មតិយោបល់