ព័ត៌មានជាតិ

បុរសរើសអេតចាយម្នាក់ រក្សាទុកនូវសារធាតុញៀន ព្រមទាំងប្រើប្រាស់ហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧ និង ៣០នាទីយប់ ត្រង់ចំនុចផ្លូវ៣៧៤ ក្រុម៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីហិង្សាមួយកើតឡើង។

ជនសង្ស័យឈ្មោះ ស៊ឹម ធី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាដក ( ធ្លាប់ប្រើប្រាស់សារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ប៉ែន វិសាល ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្ដ ស្នាក់នៅផ្ទះលេខ ២៧៩ ផ្លូវមន្នីរ៉េត សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាក ឌុក ពណ៌ទឹកក្រូច ស៊េរី២០១៤ ពាក់ស្លាក់លេខ ភ្នំពេញ 1CM-7804 លេខតួ 0110077 លេខម៉ាស៊ីន 490 1636 ខូចខាត បែកចង្គៀងនិងបាក់ស្ដុបខាងស្ដាំ និងផ្នែកខាងក្រោយបាក់កន្ទុយស្លាក់លេខ ។

វត្ថុតាងចាប់យកបាន៖
-ម៉ូតូកង់បីចំនួន១គ្រឿង
-សារធាតុញៀនចំនួន៤កញ្ចប់តូច
-កាំបិតតាំងតោចំនួន១
-កូនកាំបិតចុងស្រួចចំនួន
-ទូរស័ព្ទម៉ាក Nokia អិនចុចពិលចំនួន២គ្រឿង
-ឧបករណ៍សម្រាប់សេពសារធាតុញៀនចំនួន២ និងថង់សម្រាប់ច្រកសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាត់ការបន្ដតាមនីតិវិធីច្បាប់៕

មតិយោបល់