ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើកម៉ូតូរ៉ឺម៉កបុកជាមួយរថយន្ត នៅក្រុងតាខ្មៅ

កណ្ដាល: នៅវេលាម៉ោង ៥និង៣០នាទីឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក SUZUKI VIVA 110 ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកម៉ូតូឈ្មោះ កែវ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
រថយន្តម៉ាក STERLING ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 3C-0812 អ្នកបើកបរមិនស្គាល់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូខាងលើ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ដែលកំពុងធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យមនុស្សស្លាប់តែម្ដង។

មូលហេតុ៖ ម៉ូតូបើកចូលគន្លងផ្លូវរថយន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកសព ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកទៅប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រៃណី៕

មតិយោបល់