ព័ត៌មានជាតិ

បុរសអ្នកនេសាទម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យដួលខ្លួនឯងរងរបួសបង្កការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៥នឹង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំនុច ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្ករឡើងដោយម៉ូតូម៉ាក Dream សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខ កំពត1P-1560 បើកបរដោយឈ្មោះ ទិព រីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទរស់នៅក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពេលមកដល់ចំនុចកើតហេតុដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹងស្រាក៏ដួលតែខ្លួនឯងបច្ចុប្បន្នជនរងគ្រោះយក ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការស្រុកស្ទឹងហាវរងចាំប្រគល់ជូនជនរងគ្រោះវិញ៕

 

មតិយោបល់