ព័ត៌មានជាតិ

ស្រ្ដីក្លាហានបើកឡានមិនព្រមឈប់ ពេលសមត្ថកិច្ចហៅត្រួតពិនិត្យខឹងថយឡានបុកបង្គោលភ្លើងជេរថាសមត្ថកិច្ចទៀត

កំពង់ស្ពឺ:​ រថយន្ត មួយគ្រឿង ម៉ាក HYUNDAI ពាក់ ស្លាកលេខ ភ្នំពេញ 2AN-9118 ពណ៌ ទឹក ប្រាក់ ធ្វើ ដំណើរ តាមបណ្ដោយផ្លូវជាតិលេខ ៤ ពីទិស ខាងលិច ទៅទិសខាង កើត លុះមកដល់គោលដៅភ្លេីងស្ដុប មុខមន្ទីរសារធារ ណការ ខេត្ត កំពង់ ស្ពឺ ចំណុច គោលដៅ ត្រួតពិនិត្យ ការអនុវត្ត ន៍ ច្បាប់ ចរាចរណ៍ ផ្លូវគោក របស់ នគរបាល ចរាចរណ៍ នៃស្នងការដ្ឋាននគរ បាលខេត្ដ កំពង់ស្ពឺ ត្រូវបាន កម្លាំងនគរ បាល ចរាចរណ៍ បញ្ជាឲ្យ រថយន្ដ ចូល ខាងដេីម្បីត្រួតពិនិត្យ កាលពីវេលា ម៉ោង ១០និង២០ នាទី ព្រឹក ថៃ្ង ទី ១៧ ខែមករា ឆ្នាំ ២០២០ ។

រថយន្ដ បានបត់ចូលតាមការបញ្ជារបស់មន្រ្ដីនគរ បាលចរាចរណ៍ និងបានឈប់ ប៉ុន្ដែ មិនបានចុះពី លើរថយន្ដនោះទេ ស្រាប់អ្នកបញ្ជារថយន្ដបាន បើកថយក្រោយភ្លាមមួយ រំពេច ហាក់ ដូចជាមាន បំណងចង់រត់គេចទៅមុខ ចៃដន្យរថយន្ដ ថយលឿនពេកមិនបានប្រុងប្រយ័ត្នក៏បុកបង្គោលភ្លើង សញ្ញា ប្រុងប្រយ័ត្ន ពណ៌ ទឹក ក្រូច ដែលដាក់បំ ភ្លឺសម្រាប់ជាសញ្ញាបញ្ជាក់ប្រាប់អ្នក ធ្វើ ដំណើរ ឲ្យ មានការប្រុងប្រយ័ត្ន និងបន្ថយ ល្បឿន ចំពោះ គោ លដៅ នៅខាងមុខ ។

ក្រោយពីបង្កគ្រោះថ្នាក់រួចអ្នកបើកបររថយន្ដបានចុះមក ក៏ស្រែកថាឲ្យនគរបាលមិន ចេះមើល ហេតុ អីយកបង្គោលមកដាំលើផ្លូវ រកងាប់អី អា ណាមើល ! យី ! កន្លែង ហ្នឹងនគរបាល អង្គុយមិន ចេះចាំប្រាប់គេ .! លោកព្រះ ស្រ្ដី ម្នាក់ នេះពិតជាចម្លែកក្នុងចំពោះមនុស្សរស់នៅលើភពផែនដី៕

 

មតិយោបល់