ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ដឹកទូរតាំងទូរស័ព្ទ បុកបារ៉ាស់គល់ស្ពានបាឡេ រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានបាឡេ ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីរថយន្តដឹកទូរតាំងទូរស័ព្ទ បុកបារ៉ាស់គល់ស្ពានបាឡេ បណ្ដាលឲ្យរងការខូចខាត ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទកូរ៉េទម្ងន់១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-0724 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុរថយន្តបង្ក បានបើកបរពីលិចទៅកើត ដោយដឹកទូរតាំងទូរស័ព្ទ។ លុះមកដល់ចំណុចកើតហេតុ បានបុកបារ៉ាស់នៅគល់ស្ពាន បណ្តាលឲ្យទ្រេតរងការខូចខាត។

ក្រោយកើតហេតុខាងតំណាងស្ពាន និងម្ចាស់រថយន្ត បានធ្វើការដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់