ព័ត៌មានជាតិ

ឆក់ទៀតហើយ! ពលរដ្ឋសូមណូមពរលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ជួយជំរុញមន្ត្រីក្រោមឱវាទឲ្យមានការល្បាតផង…

ភ្នំពេញ: នៅវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានករណីឆក់កាបូប ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្បែរការ៉ាសសាំង ptt សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជា ស្រីណា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ បកប្រែភាសាឲ្យជនបរទេស ស្នាក់នៅព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1Y-7065 តាមបណ្ដោយផ្លូវខាងលើសុខៗ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ ២គ្រឿង មកឆក់កាបូបស្រ្តីរងគ្រោះបានសម្រេច រួចបើករត់គេចបាត់ស្រមោល ។ ចំពោះបញ្ហានេះ នារីរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋសូមណូមពរតាមសារព័ត៌មាន Post News ទៅលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោកផង ឲ្យមានការជិះល្បាតជាប្រចាំ ព្រោះមួយរយ:ចុងក្រោយនេះ សង្កេតឃើញមានចោរឆក់ លួចគាស់ផ្ទះពលរដ្ឋជាញឹកញយ ជាក្ដីព្រួយបារម្ភពីបញ្ហាខាងលើនេះ «គោបាត់ទើបធ្វើរបង» ប្រជាពលរដ្ឋសង្ឃឹមថាលោកអាចទប់ស្កាត់បាន ហើយវាក៏ជារឿងដដែលៗ ៕

មតិយោបល់