ព័ត៌មានជាតិ

សិស្សសាលាអន្តរទ្វីបអាមេរិកាំងAISបើកឆាកប្រយុទ្ធម្ខាងស្លាប់បាត់បង់ជីវិតនិងម្ខាងទៀតជាប់ខ្នោះ

ភ្នំពេញ: ករណីហិង្សាមានស្ថានទំងន់សិស្សសាលាវ៉ៃគ្នាបណ្តាលឲ្យជនរងគ្រោះស្លាប់កើតហេតុកាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ជាប់របងសាលាAIS ក្រុម ១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន)ជនជាតិខ្មែ រ ជាសិស្សសាលាAIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។

នៅមុនពេលកើតជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅអា ) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង ខណ:នោះជនរងគ្រោះក៏បា ន ដួល ជនសង្ស័យឃើញដូចនេះក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័បញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហើយ៕

 

មតិយោបល់