ព័ត៌មានជាតិ

បុរសម្នាក់ចង​​ ក សម្លាប់ខ្លួននៅផ្ទះសំណាក់ដោយមិនដឹងមូលហេតុ

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីធ្វើអត្តឃាតសម្លាប់ខ្លួន(ចងក) ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបញ្ជាក់ថា : សាកសពឈ្មោះ ចាន់ មានបាន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងស្រាវជ្រាវរកមូលហេតុនៃការស្លាប់ ។
ចំណែកសាកសព សមត្ថកិច្ចបានធ្វើការប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់