ភ្នំពេញៈ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ មិថុនា កំពូងតារាហុងកុងល្បីឈ្មោះ២រូបគឺលោក Vincent Wong និងតារាសម្ដែងស្រី Nancy Wu បានអះអាងថានឹងធ្វើឲ្យកក្រើកវេទិកាតន្ត្រីបន្តបន្ទាប់របស់ទូរទស្សន៍PNN នៅយប់ថ្ងៃអាទិត្យនេះ។ អ្នកទាំងពីរបានអះអាងថា នឹងបង្ហាញនូវបទពិសោធន៍ពាក់ព័ន្ធនឹងជំហានជោគជ័យរបស់ខ្លួននៅក្នុងអាជីពសម្ដែង ក្រៅពីការច្រៀងរាំដើម្បីឲ្យអ្នកគាំទ្ររីករាយនៅក្នុងវេទិកាតន្ត្រីថ្ងៃអាទិត្យ នៅយប់ថ្ងៃទី១៩ មិថុនានេះ។ តារាទាំងពីត្រូវបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ដោយទូរទស្សន៍ PNN ដើម្បីផ្សព្វផ្សាយពីរឿងថ្មីៗរបស់ពួកគេ ជាពិសេសគឺរឿងល្បីៗរបស់ហុងកុងដែលត្រូវជារឿងល្បីៗរបស់ទូរទស្សន៍TVB…
មតិយោបល់