កំពង់ស្ពឺៈនាយរង ប៉ុស្តិ៍ម្នាក់ ស្លាប់និងមេប៉ុស្តិ៍របួសធ្ងន់នៅ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺបន្ទាប់ពីជនសង្ស័យឆក់កាំភ្លើងរួចបាញ់ប្រហារមកលើអ្នកទាំងពីរខណៈ ពេល ចូល ទៅ អន្តរាគមន៍ ទប់ស្កាត់ ករណី អំពើ ហិង្សា មួយ។
ហេតុការណ៍ ខាងលើនេះ កើតមានឡើង នៅវេលា ម៉ោង ប្រមាណ ជាង ១៩ យប់ នា ថ្ងៃ ទី ១៨ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិ ក្រាំងចេក ឃុំ ចំបក់ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈ នាយរង ប៉ុស្តិ៍ រដ្ឋបាល ឃុំ ចំបក់ ចុះ អន្តរាគមន៍ ករណី អំពើហិង្សា មួយ ដែល កើតឡើង នៅ ភូមិ – ឃុំ ខាងលើ ។
របាយការណ៍ របស់លោក ហន ពិសិដ្ឋ អភិបាលស្រុក ភ្នំស្រួច បានឲ្យដឹងថា លោក អនុសេនីយ៍ទោ ទុយ ពៅ នាយរង ប៉ុស្តិ៍ ឃុំ ចំបក់ ត្រូវបាន ជនល្មើស ដណ្តើម កាំភ្លើងខ្លី ម៉ាក K59 បាន ពី ចង្កេះ របស់លោក រួច បាញ់ បណ្តាល ឲ្យ ស្លាប់នៅ នឹង កន្លែង ។ បន្ទាប់មក ជនល្មើស បាន បាញ់ តម្រង់ ទៅ លោក រស់ សារិន នាយ ប៉ុស្តិ៍ នគរបាល ឃុំ ចំបក់ ទៀត ប៉ុន្តែ ដោយសារ កាំភ្លើង អស់ គ្រាប់ ទើប លោក រស់ សារិន និង ឈ្មោះ ច ន សុខ វី ស្ទុះ ចាប់ ជន ដៃដល់ បានតែ ម្តង។
ជនសង្ស័យ ជា ឃាតក ត្រូវបាន សមត្ថកិច្ច ប្រាប់ ឲ្យ ដឹងថា ឈ្មោះ ទូច ហេង ភេទ ប្រុស អាយុ ២៨ ឆ្នាំ មាន ទីលំនៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ត្រូវបាន ឃាត់ខ្លួន ភ្លាមៗ ផងដែរ ។
មុនពេល កើតហេតុ ជនល្មើស ឈ្មោះ ទូច ហេង បាន បង្ក អំពើ ហិង្សា វាយ ទៅលើ ឈ្មោះ ច ន សុខ វី ភេទ ប្រុស អាយុ ២៥ ឆ្នាំ មាន ទីលំនៅ ភូមិ – ឃុំ ជាមួយគ្នា ដោយ យក កាំបិត ដេញ ឈ្មោះ ច ន សុខ វី បាន រត់គេចខ្លួន រួចផុត ។ ប្រភព បន្តទៀតថា ជនសង្ស័យ បន្ត វាយ យាយ និង តា របស់ ឈ្មោះ ច ន សុខ វី ខណៈពេល នោះ ម្ដាយក្មេក របស់ ឈ្មោះ ច ន សុខ វី បាន រាយការណ៍ ជូន កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ឃុំ ចំបក់ ដើម្បី អន្តរាគមន៍ ។
បន្ទាប់ ទទួល បាន ដំណឹង មាន ករណី អំពើ ហិង្សារ កើតឡើង ភ្លាម លោក អនុសេនីយ៍ឯក រស់ សារិន នាយប៉ុស្តិ៍ រដ្ឋបាល ចំបក់ និង លោក ទុយ ពៅ នាយរង ប៉ុស្តិ៍ នគរបាល ឃុំ ចំបក់ បាន ចុះ ទៅដល់ កន្លែង កើត ចូល ទៅ ឃាត់ ជនសង្ស័យ ប៉ុន្តែ ដោយសារ ការ ធ្វេសប្រហែស ជនល្មើស ឈ្មោះ ទូច ហេង បាន ដណ្តើមបាន កាំភ្លើងខ្លី K59 ពី ចង្កេះ លោក ទុយ ពៅ រួច បាញ់ បណ្តាល ឲ្យ រង របួស ធ្ងន់ និង បាន ស្លាប់ តាមផ្លូវ ពេល បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ។
លោក អនុសេនីយ៍ឯក រស់ សារិន នាយប៉ុស្តិ៍ នគរបាល រ ដ្ឋ បាល ឃុំ ចំបក់ រងរបួស បែក ខ្ទង់ច្រមុះ កំពុង សម្រាក ព្យាបាល របួស នៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ន ជនសង្ស័យ ជា ឃាតក ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនមក ស្នងកា រ នគរបាល ខេត្តកំពង់ស្ពឺ ដើម្បី ចាត់ តាម នីតិ វិធី ច្បាប់ ។ ចំណែក សព នាយរង នគរបាល ប៉ុស្តិ៍ ត្រូវបាន ក្រុមគ្រួសារ រៀបចំ ធ្វើបុណ្យ តាម ប្រពៃណី៕
មតិយោបល់