ព័ត៌មានជាតិ

សាហាវចាក់សម្លាប់ជនរងគ្រោះធ្លាយពោះវៀននៅភោជនីយដ្ឋានទឹកធ្លាក់លើភ្នំបូកគោ សមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់

កំពត: កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០មានករណីឃាតកម្មចាក់សម្លាប់មនុស្ស នៅចំណុចភោជនីយដ្ឋាន ទឹកធ្លាក់លើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះឈ្មោះធី សុធា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិនាងគង្ហឹង សង្កាត់សំបូមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម រងរបួស២កន្លែង (ស្លាប់) ។ ក្រោយកើតហេតុ នៅម៉ោង១០និង០០នាទីយប់ កម្លាំងសមត្ថកិច្ច បានឃាត់ជនសង្ស័យចំនួន៣នាក់កំពុង ជិះម៉ូតូ១គ្រឿងម៉ាកអ៊ិច ស៊ិនទ័រ ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ នៅចំណុចគីឡូសូន្យ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុទឹកឈូ ខេត្តកំពត។

ជនសង្ស័យទី១ឈ្មោះ សៀង សារ៉ែន ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ជាជនដៃដល់ ទី២ឈ្មោះ វួន សំអាន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិទ័ព្ទស្រូវ ឃុំបន្ទាយព្រាល ស្រុករលៀផ្អៀ ខេត្តកំពង់ឆ្នាំង រួមដំណើរ និងទី៣ឈ្មោះ គឿន គុម្ភះ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលៀផ្អៀ ខេត្តកំពង់ឆ្នាំង រួមដំណើរ។

នៅម៉ោង១១និង៣០យប់នាទី កម្លាំងបន្តឃាត់បក្ខពួកចំនួន៤នាក់ទៀត នៅចំណុចភោជណីយ៍ដ្ឋានទឹកធ្លាក់លើភ្នំបូកគោ។

១ឈ្មោះ ចាន់ រឿនភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្វាយមាស ឃុំចម្រើនផល ស្រុកទឹកសំពៅមាស ខេត្តពោធិសាត់ ជាងភ្លើង។
២ឈ្មោះ សា វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបុស្សពោធិ ឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាងភ្លើង។
៣ឈ្មោះ យ៉ា រី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទួលសំរោង ឃុំក្រាំងស្គៀ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កម្មករភ្លើង។
៤ឈ្មោះ ងួន តុងហេង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសេរីសម្បត្តិ សង្កាត់កឹងងឿយ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្មករភ្លើង៕

មតិយោបល់