ព័ត៌មានជាតិ

សមត្ថកិច្ច ចម្រុះ ខេត្តសៀមរាប ចុះ បង្ក្រាប និង បិទ ការដ្ឋាន ឥត ច្បាប់ ពីរ កន្លែង

សៀមរាបៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកាលពី ថ្ងៃ ទី ១៦ ខែមករា ឆ្នាំ ២០២០ វេលា ម៉ោង ១៨ និង ២0 នាទី កម្លាំង ការិយាល័យ នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច សហការ ជា មន្ត្រី នៃ មន្ទីរ រ៉ែ និង ថាមពល ខេត្តសៀមរាប កម្លាំង អាជ្ញាធរ ចម្រុះ មូលដ្ឋាន ដោយ មានការ សម្រប ស ម្រួ យ ពី លោក កើត វ ណ្ណា រ៉េ ត បាន បង្ក្រាប ទីតាំង ការដ្ឋាន ចំនួន ០២ កន្លែង គ្មាន ច្បាប់ អនុញ្ញាត ពី ស្ថាប័ន ជំនាញ ពាក់ព័ន្ធ ស្ថិត នៅ ភូមិសាស្ត្រ ភូមិ ភោគ ត្រាច ឃុំ សំបួរ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុង កិច្ច ប្រ តិ បត្ត ការ នេះ សមត្ថកិច្ច ចម្រុះ បាន ធ្វើ ចំណាត់ការ ដូច ខាងក្រោម ៖
១. ធ្វើ កំណត់ហេតុ បិទ ទីតាំង ការដ្ឋាន ជីក អាចម៍ដី ជា បណ្តោះអាសន្ន ។
២. ធ្វើ កំណត់ហេតុ ដកហូត វត្ថុ តាង គ្រឿងចក្រ ចំនួន ១២ គ្រឿង គឺ ៖
– អេ ស្ការ វ៉ា ទ័ រ ចំនួន ០៤ គ្រឿង
– អា ប៊ុល រុញ ដី ០១ គ្រឿ
– ឡាន ដឹក ដី ចំនួន ០៧ គ្រឿង

សមត្ថកិច្ច បាន ណែនាំ អោយ ម្ចាស់ ទៅ ដាក់ ពាក្យ ស្នើ សុំ ច្បាប់ អោយ បាន ត្រឹម ត្រូវជា មុន សិន ។ ចំពោះ វត្ថុ តាង នៃ បទល្មើស ទាំងអស់ ខាងលើ សមត្ថកិច្ច បាន ធ្វើ កំណាត់ ហេតុ ប្រគល់ – ទទួល អោយទៅ ម្ចាស់ ការដ្ឋាន រក្សា ទុក ដោយ ខ្លួនឯង ៕

មតិយោបល់