ព័ត៌មានជាតិ

បាឡែនវ៉ាជែងមិនប្រយ័ត្ន គេចពីរថយន្តខាងមុខ ក្រឡាប់ចូលប្រឡាយខូចខ្ទេច

កណ្តាល: រថយន្តកាមរីបាឡែនមួយគ្រឿង បើកបរខ្វះការប្រុងបរយ័ត្ន កាន់តែព្រហើន កាន់តែប្រឈមគ្រោះថ្នាក់ ខណ:ដែលបើកបោះពួយល្បឿនលឿនវ៉ាជែងរថយន្តស្របទិស វ៉ាក់អើរថយន្តខាងមុខ គេចទៅឆ្វេងយករួចខ្លួនសិន ធ្លាក់ផ្លូវក្រឡាប់ចូលប្រឡាយ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប់ព្រំប្រទល់ជាមួយ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តកាមរីបាឡែនខាងលើ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-6502 បើកពីកើតទៅលិចល្បឿនលឿន ដល់ចំណុចខាងលើ វ៉ាជែងរថយន្តស្របទិស វ៉ាក់អើជាមួយរថយន្តដឹកទំនិញ ច្រាសទិស គេចបង្ហួសទៅឆ្វេង ជ្រុលធ្លាក់ផ្លូវ ក្រឡាប់ចូលប្រឡាយ សំណាងល្អអ្នកបើកបរបានពាក់ខ្សែក្រវ៉ាត់ជាប់ ទើបមិនរងរបួស តែព្រលឹងហោះចេញបាត់ហើយ ខ្ទេចអស់រថយន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ជួយអន្តរាគមន៍ជាក់ស្តែងមិនបង្កដល់អ្នកដទៃ ហើយក៏គ្មានអ្នករបួស ប្រគល់ឲ្យម្ចាស់រករថយន្តស្ទូចមកលើកដឹកយកទៅជួសជុលដោយខ្លួនឯង ។ សមត្ថកិច្ចផ្តាំ ណែនាំទៅអ្នកបើកបរគ្រប់រូប ប្រុងប្រយ័ត្នក្នុងការបើកបរ ដើម្បីការពារអាយុជីវិតអស់លោកអ្នក និងអ្នកដទៃ ពិសេសបងប្អូនបើកឡានអាកុងតៃន័រ ៕

មតិយោបល់