ព័ត៌មានជាតិ

មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី ប្រទះឃើញកូនដំរីព្រៃ១ក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច

មណ្ឌលគិរីះ កូនដំរីព្រៃ១ក្បាល ប្រហែលជាវង្វេងហ្វូង ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះថា កូនដំរីព្រៃ១ក្បាលនេះ ជាដំរីញី ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត និងក្រុមសិក្សាសត្វព្រៃ បានប្រទះឃើញនៅក្នុងតំបន់សាព្រេច ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក ប្រហែលជាវង្វងហ្វូង។ លោក បានបញ្ជាក់ទៀតថា កូនដំរីព្រៃនេះ មានអាយុប្រហែល១អាទិត្យ ទៅ១០ថ្ងៃប៉ុណ្ណោះ ថែមទាំងមានជំងឺមាត់ និងទងសួត បច្ចុប្បន្ន មន្រ្តីជំនាញ កំពុងតែសង្គ្រោះ និងថែទាំ ផ្តល់ចំណីនៅនឹងកន្លែង ដោយសង្ឃឹមថាហ្វូង និងវិលមករកវិញ រហូតមកដល់ពេលនេះ កូនដំរីព្រៃមានសុខភាពល្អប្រសើរឡើងវិញបន្តិចហើយ៕

មតិយោបល់