ផ្ទះ ព័ត៌មានជាតិ គួរឲ្យសង្វេគណ...

គួរឲ្យសង្វេគណាស់! យុវជនពីរ ជិះម៉ូតូធ្លាក់ជង្ហុក ស្លាប់ និងរបួសធ្ងន់

0

ព្រះសីហនុ: កាលពីវេលាម៉ោង ២១ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតលើផ្លូវសម្តេចសង្ឃទេព ក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរស២នាក់ បានជិះម៉ូតូ ធ្លាក់ជង្ហុកដោយខ្លួនឯង បណ្តាលឲ្យដួលស្លាប់ និងរបួសធ្ងន់។

ជនរងគ្រោះទី១ឈ្មោះ ឈន សុខម៉ី ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើ ក្នុងសង្កាត់១ និងទី២ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ មិត្តភាពឃ្លាំងលើ ឈ្មោះ រ៉េត ភារិន្ទ ភេទប្រុស អាយុ១៩ឆ្នាំ (ត្រូវជាអ្នកបើកម៉ូតូ)។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ចាត់ការតាមនីតិវិធី ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់