ព័ត៌មានជាតិ

សមត្ថកិច្ចបន្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្តដែលបើកបញ្ច្រាសទិសនៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត

ភ្នំពេញៈ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន៤ គ្រឿងរួមមាន៖ ម៉ូតូចំនួន០៣ គ្រឿង, រ៉ឺម៉កម៉ូតូកង់បីចំនួន (គ្មាន)គ្រឿង និងរថយន្ត ០១ គ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់