ផ្ទះ ព័ត៌មានជាតិ រថយន្តធំតូច ៤...

រថយន្តធំតូច ៤គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យឆាបឆេះ និងមនុស្សរងរបួសធ្ងន់ស្រាល ៨នាក់ នៅខេត្តក្រចេះ

0

ក្រចេះ: នៅវេលាម៉ោង ១១យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៤១៤-៤១៥ ភូមិអូព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៤គ្រឿងបុកគ្នា (ធំ៣តូច១) បណ្ដាលឲ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ មនុស្សរងរបួសចំនួន ៨នាក់ ធ្ងន់ ៣នាក់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ ករណីនេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដឹកនាំឡានទឹកទៅជួយបាញ់ពន្លត់ទប់ស្កាត់ទាំងយប់៕

មតិយោបល់