សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖



ព័ត៌មានក្នុងដៃអ្នក
សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖
សៀមរាបៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះ មានអគ្គិភ័យឆាបឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅភូមិតាពុល សង្កាត់ស្វាយដង្គំ ម្តុំផ្សារញ៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ។ ព័ត៌មានលម្អិត Post Newsនឹងផ្សាយជូនបន្តទៀត៕ មតិយោបល់
ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធការកាន់កាប់អាវុធកែច្នៃខុសច្បាប់(កាំភ្លើងស្នប់ខ្យល់)នៅចំណុចក្នុងភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ វេលាម៉ោង១០និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ បុរសខាងលើមានឈ្មោះគីម គឹមឡាយ អាយុ៤០ឆ្នាំ មានកាតសារព័ត៌មានសៀមរាបប៉ុស្តិ៍ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ។ ជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងអាវុធកែច្នៃ(កាំភ្លើងស្នប់ខ្យល់)១ដើមនិងរថយន្តម៉ាកឡិចស៊ីសRX300ពាក់ស្លាកលេខភ្នំពេញ2AQ-0074មួយគ្រឿង។ ករណីនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី៕ មតិយោបល់
តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់ Post News ថា នៅវេលាម៉ោង ០៧ និង៥០ នាទីយប់ថ្ងៃទី១៥ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ័នេះ បានកើតទ្បើនៅលើផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រលេខ ៥២-៥៣ន ត្រង់ចំណុចភូមិមានជ័យ…
មតិយោបល់