ព័ត៌មានជាតិ

រថយន្តនគរបាលបុកម៉ូតូម៉ាកស្កុបពី បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់ ផ្អើលដល់លោកអធិការខណ្ឌដង្កោ មន្ត្រីប៉ុស្តិ៍ និងជំនាញ រត់ឡើងញាប់ដៃញាប់ជើង…

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងបុរីពិភពចម្ការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយស្រ្តីម្នាក់ បើកបររថយន្ត Camry ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2.4656 ក៏ជ្រុលបុកម៉ូតូម៉ាក ស្កុបពី ពាក់ផ្លាកលេខ ភ្នំពេញ 1FL-8523 ពណ៌ក្រហម បណ្ដាលឲ្យបុរស ២នាក់ រងរបួសធ្ងន់ស្រាល ក្រោយពីកើតហេតុបានធ្វើការបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យសួគ៌ា ដើម្បីធ្វើការជួយសង្រ្គោះ ហើយសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ ភ្លាមៗ មូលហេតុមិនទាន់ដឹង ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ក្រុមការងារ Post News សង្កេតឃើញខាងម្ចាស់រថយន្តតេទូរស័ព្ទខ្វាត់ខ្វែង ដើម្បីអន្តរាគមន៍ ចំណែកលោកអធិការខណ្ឌដង្កោក៏បញ្ជាកម្លាំង ឲ្យចុះធ្វើការរឿងនេះ ឲ្យបានលឿន រីឯមន្រ្តីប៉ុស្តិ៍សង្កាត់ដង្កោ និងជំនាញចរាចរណ៍ខណ្ឌ រត់ឡើងព្រលឹងចុងសក់ ខ្លាចស្ដីបន្ទោសពីថ្នាក់លើ ខំប្រឹងធ្វើការយ៉ាងញាប់ដៃញាប់ជើង តាមប្រភពព័ត៌មានបានលួចបង្ហើបប្រាប់ Post News ភាគីទាំង ២ សង្ស័យមានខ្នងរៀងៗខ្លួន៕

មតិយោបល់