ព័ត៌មានជាតិ

គំនរសំរាមជិតស្មើចង្កេះទៅហើយ នៅទល់មុខរោងចក្រកាត់ ដេរ៉ូស៊ីង

ភ្នំពេញៈ គំនរសំរាម ជិតស្មើចង្កេះមនុស្សទៅហើយ នៅមុខរោងចក្រកាត់ដេរ៉ូស៊ីង ដោយមានការគរជាយូរថ្ងៃមកហើយ មិនមានអ្នកដឹកសំរាម ឬអាជ្ញាធរអើពើ ដឹកយកទៅចោលនោះទេ។

ករណីនេះ បានបង្កឲ្យមានក្លិនស្អុយ និងប៉ះពាល់ដល់បរិស្ថាន នៅលើបេតុងខាងជើងផ្សារសាំហាន់ ត្រង់ចំណុចទល់មុខរោងចក្រខោខៅប៊យរ៉ូស៊ីង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋដែលលក់ដូរនៅក្បែរទីតាំងខាងលើ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០នេះ បើបន្តទុកសំរាមឲ្យនៅលើផ្លូវអ៊ីចឹង ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ពិបាកប្រជាពលរដ្ឋ ធ្វើដំណើរណាស់ ព្រោះមានធុំស្អុយ ជាពិសេសធ្វើឲ្យខូចសោភ័ណភាពផ្លូវថែមទៀត ប្រសិនបើមិនមានវិធានការនោះ៕

មតិយោបល់