ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកជាមួយតូយ៉ូតា បណ្ដាលឲ្យក្រឡាប់ និងមនុស្សរងរបួសធ្ងន់ស្រាល នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទីយប់ ស្ថិតលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ២-៣ ក្នុងភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក តូយ៉ូតាបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0739 បើកបរដោយឈ្មោះ មាស សាវុធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអាជីវករ នៅភូមិជ្រែ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-0926 បើកបរដោយឈ្មោះ សួង សម្បត្តិ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ត នៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (រងរបួសស្រាល) បើកបរមកពីទិសខាងកើត។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំណែកជនរងគ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ៕

មតិយោបល់