ភ្នំពេញៈ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ជាជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនគ្នាឯង។
ក្នុងករណីនេះជនសង្ស័យទាំង២បានស្លាប់ជនរងគ្រោះ ហើយញាត់ចូលក្នុងគូថរថយន្តម៉ាក Lexus LX470 ពាក់ផ្លាកលេខ ភ្នំពេញ 2L-8689 បើកចេញពីខេត្តកណ្ដាលឆ្ពោះមករាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី៕
មតិយោបល់