តាកែវៈ ប្រជាពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន Post News ទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការនគរបាលខេត្ត មេត្តាជួយចុះបង្ក្រាបករណី ជល់មាន់ បៀ អាប៉ោង ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ ស្រុកគិរីវង់ ខេត្តតាកែវ មិនទាន់មានអាជ្ញាធរណាហ៊ានចុះចាប់ទេ បើសិនជាទុកបណ្ដែតបណ្ដោយបញ្ហាខាងលើនេះ អាចមានចោរឆក់ ចោរលួច ក្នុងមូលដ្ឋាន តើភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា? ពលរដ្ឋជឿលើលោកអភិបាលខេត្ត និងលោកស្នងការ និងចុះបង្ក្រាបហើយ សូមកុំធ្វើតែមួយប្រាវឲ្យពលរដ្ឋល្អមើល ហើយធ្វើរបាយការណ៍ថតរូប រាយការណ៍ជូនថ្នាក់លើ ស្រាប់តែស្ងាត់ៗ បើកវិញដដែល សូមកុំបន្តឲ្យពលរដ្ឋរិះគន់ ឫមួយកន្លែងនិងជាខ្នងបង្អែករបស់អ្នកធំឫមួយយ៉ាងណា?
ព័ត៌មានជាតិ
មតិយោបល់