ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនង្...

ឃាត់ខ្លួនជនង្ស័យចំនួន ៤នាក់ រួមជាមួយថ្នាំញៀន៥៧កញ្ចប់ នៅខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ស្រី១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន និងដកហូតថ្នាំញៀនចំនួន៥៧កញ្ចប់ ម៉ូតូ៣គ្រឿង សម្ភារ:ពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើទ្បើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ៣ ផ្លូវលំ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លាងម៉ូតូ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ទី២ ឈ្មោ ភឿន ទូច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ជាម្ចាស់បន្ទប់ ស្នាក់នៅកន្លែងខាងលើ មានស្រុកកំណើត ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ទី៣ ឈ្មោះ រឿន ថាវី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ជាប្រពន្ធម្ចាស់បន្ទប់ ស្នាក់នៅបន្ទប់ខាងលើ មានស្រុកកំណើត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៤ ឈ្មោះ កង សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្វាយយ៉ា ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

វត្ថុតាងដកហូតបានរួមមាន៖
-ថ្នាំញៀនចំនួន៥៧កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំ២
-ម៉ូតូ៣គ្រឿង
-ឧបករណ៍ជក់ និងសម្ភារ:មួយចំនួនទៀត
ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង នាំខ្លួនទៅសាកសួរ នៅផ្នែកជំនាញ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់