កំពត: នៅមុននេះបន្តិច វេលាម៉ោងប្រមាណ ១២និង៤០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ មានការភ្ញាក់ផ្អើលមួយមានកើតទ្បើង ដោយមន្ត្រីបុគ្គលិកមីក្រូហិរញ្ញវត្ថុ អម្រឹត ម្នាក់ត្រូវអ្នកជំពាក់លុយ ចាប់គ្រៀកក ចូលទៅក្នុងផ្ទះ រួចអារកសម្លាប់ចោល ខណៈដែលជនរងគ្រោះទៅទារលុយជំពាក់ មីក្រូហិរញ្ញវត្ថុ អម្រឹត ហេតុការណ៍បានកើតទ្បើងនៅឃុំត្រយែង ស្រុងឈូក ខេត្តកំពត។
ខណៈសមត្ថកិច្ចចំរុះប្រមាណជិត១០០នាក់ កំពុងចុះត្រួតពិនិត្យ និងពទ្ធ័ ដោយមិនទាន់អនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលបរិវេនកន្លែងកើតហេតុទ្បើយ។ ពាក់ពន្ធ័ និងឃាតកម្មនេះ Post News បានទូរស័ព្ទទំនាក់ទំនងសុំការបញ្ជាក់ពីលោកស្នងការខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ តែលោកតបវិញថា កំពុងជាប់រវល់។
ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តិចទៀតនេះ៕
មតិយោបល់