ក្រចេះៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារកាបី និងផ្សារមួយរយដប់ប្រាំ ក្នុងភូមិសាស្ត្រ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។
ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ ខ្ញីហាន់ សណ្តែកបណ្តុះ សាច់ក្រក ស្ពៃជ្រក់ និងត្រសក់ចាវ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
ទឹកក្រូចដប ១៤ ដប
ភេសជ្ជៈប៉ូវកម្លាំង ១ កំប៉ុង
ទឹកម្ទេសដវ ២ ដប
ទឹកត្រីដប ២ ដប
ទឹកស៊ីអ៊ីវដប ៤ ដប
មីកំប៉ុង ៥០ កំប៉ុង
សរុបចំនួន ៧៣ កញ្ចប់ ស្មើនឹង ១២.៧៣ គីឡូក្រាម ។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត៕
មតិយោបល់