តាកែវៈ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កំលាំងអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ស្ថិតភូមិព្រៃឈើទាល ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ សួន លក្ខិណា ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរកសិករ។
២/ឈ្មោះ គាន់ សុភ័ណ្ឌ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកសិករ។
ទាំងពីរនាក់រស់នៅភូមិ/ឃុំខាងលើ។
វត្ថុតាងដកហូតបាន៖
-សៀវភៅកត់លេខឆ្នោត ៥ ក្បាល
-សៀវភៅឆ្នោតស្ថាបនា ៣ ក្បាល
-ក្រដាសកត់លេខឆ្នោតមួយចំនួន
-ទូរស័ព្ទដៃ២គ្រឿង
-ប្រាក់រៀល ៥៧០,០០០រៀល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅកាន់សាលដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់