ព័ត៌មានជាតិ

អាតូចស៊ីផ្លេសុំផ្លូវវ៉ា អាធំមិនព្រម ប៉ះគ្នាបណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់ ផ្ទប់នឹងបង្គោលភ្លើង មនុស្សរងរបួសធ្ងន់ស្រាលច្រើននាក់

ត្បូងឃ្មុំ: នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប៉ះរថយន្ត ស្ថិតក្នុងភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រថយន្តម៉ាក លុចស៊ីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2M-3009 ប៉ះគ្នាជាមួយរថយន្តធំ។
រថយន្តបង្កមានពាក់ផ្លាកលេខ 4A-0178 បើករត់គេច។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធំកំពុងធ្វើដំណើរពីកើតទៅលិច ស្រាប់តែមានរថយន្តលុចស៊ីសមួយគ្រឿងខាងលើ ស៊ីផ្លេសុំផ្លូវដើម្បីវ៉ា ប៉ុន្តែរថយន្តធំមិនព្រម ក៏ងាកក្បាលមកឆ្វេងបន្តិចប៉ះ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់ច្រើនជុំ ផ្ទប់នឹងបង្គោលភ្លើង មនុស្សរងរបួសធ្ងន់ស្រាល ៦នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការតាមប្រមាញ់រថយន្តបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសម្រាកព្យបាលនៅមន្ទីរពេទ្យ៕

មតិយោបល់