ព័ត៌មានជាតិ

សូមនិយាយថាទេ ចំពោះគ្រឿងញៀន

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨ និង ២០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌ កម្លាំងអាវុធបានធ្វើការចុះឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទចែកចាយនិងរក្សាទុកនូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ វ័ន្ត ហៃ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1D-0754។
-ម្សៅក្រាមសថ្លា ( ម៉ាទឹកកក) ចំនួន ៨ កញ្ចប់ ទម្ងន់ ២៥.៦៤ ក្រាម ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវការិយាល័យជំនាញ កំពុងកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី៕

មតិយោបល់