ព័ត៌មានជាតិ

អ​នា​គ​ត​កី​ឡា​​ករ​ ​E​d​i​n​s​o​n​ ​C​a​v​​a​n​i​ ​នឹ​ង​បន្ត​​លេ​ង​នៅ​ ​P​S​G

ប្រធានជាន់ខ្ពស់របស់ក្លិប PSG លោក Nasser Al Khelaifi បានឲ្យដឹងថា គាត់គ្មានបំណង​លក់កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ តាមសំណើររបស់ បិសាចក្រហមឡើយ ។​
អនាគតរបស់កីឡាករ Edinson Cavani នឹងត្រូវលើកមកដាក់ចរចារនៅលើតុ ក្នុងរដូវកាលនេះ បន្ទាប់ពីកីឡាករ Cavani បាន​ចំណាប់អារម្មណ៍ចង់លេង​ជាមួយនឹងក្លិបផ្សេង បន្ទាប់ពីក្លិប PSG ឲ្យខ្លួនលេងខុសមុខតំណែង ។​
ក្នុងអំឡុងពេលប្រកួតជាមួយនឹង Lille កាលពីថ្ងៃសៅរ៍ កីឡាករ Edinson Cavani បានពេញចិត្តយ៉ាងខ្លាំងនៅពេលដែល គ្រូបង្វឹកដាក់លេង​ត្រូវ​តំណែងរបស់ខ្លួន ជា​អ្នកប្រយុទ្ធ ក្នុងអំឡុងពេលអវត្តមាន កីឡាករ Zlatan Ibrahimovic និងជួយក្លិបឲ្យឈ្នះរហូតដល់ទៅ ៦ ទល់នឹង ១ ។​
អតីតកីឡាករ Napoli អាយុ ២៨ ឆ្នាំ រូបនេះត្រូវបានក្លិប បិសាចក្រហមតាមចែចង់ ដោយដាក់សំណើរទឹកប្រាក់ ៥០ លានអឺរ៉ូ ។ នេះបើតាមសារព័ត៌មានក្នុងប្រទេសបារាំងចុះផ្សាយ ។​​
ក៏ប៉ុន្តែលោក Nasser Al Khelaifi បានឲ្យដឹងថា គាត់មិនបានមើលពីទំហំទឹកប្រាក់ឡើយ ដោយកីឡាកររូបនេះ នៅក្មេង និងជាអនាគតរបស់ក្លិបផងដែរ ៕​
khelaifi-cavani-has-psg-future-1127714

មតិយោបល់