ព័ត៌មានជាតិ

នគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះរដូវក្តៅចូលដល់ហើយ ងាយនឹងបង្ករអគ្គិភ័យ ពិសេសថ្ងៃសែនបុណ្យចូលឆ្នាំប្រពៃណីជនជាតិ ចិន វៀតណាម កូរ៉េ

កំពង់ចាម: នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជា លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានដឹកកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ចុះអន្តរាគមន៍ ករណីភ្លើងឆាបឆេះក្បែររោងម៉ាសីុនស្រូវមួយកន្លែង ស្ថិតនៅភូមិតាពយ ឃុំសំបូរ ស្រុកបាធាយ កំពង់ចាម។

ករណីអគ្គិភ័យនេះ កើតឡើងដោយភ្លើងឆេះព្រៃ នៅជុំវិញរោងម៉ាសីុនស្រូវមួយកន្លែង ដែលទុកចោល តែមិនបណ្តាលឱ្យឆាប់ឆេះដល់រោងម៉ាសីុនឡើយ ក្នុងករណីនេះយើងបានប្រើរថយន្តពន្លត់អគ្គីភ័យ០២គ្រឿង និងប្រើទឹកអស់ចំនួន៣ ស៊ីទែន ទើបគ្រប់គ្រងការឆាប់ឆេះ មិនឲ្យរីករាលដាលបន្តទៀត៕

 

មតិយោបល់