ព័ត៌មានជាតិ

លោកមេភូមិពាមកាយឃុំកោះស្តេចម្នាក់សម្រេចចិត្តចង.ក សម្លាប់ខ្លួនដោយសារតែវិបត្តិផ្ទាល់ខ្លួន

កោះកុង: ហេតុការណ៍នេះបានកើតតឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៦និង៥៤នាទីព្រឹក​នៅចំនុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ​ដោយសពរងគ្រោះគាត់ជាមេភូមិ។
តាមការសាកសួរពីភរិយាសពបានឲ្យដឹងថាសពរងគ្រោះមានតាំងចក់ភេទប្រុសអាយុ៥៥ឆ្នាំជនជាតិខ្មែរមុខរបរមេភូមិពាមកាយហើយនៅរយ:ពេលប៉ុន្មានថ្ងៃនេះប្តីរបស់គាត់មានអាការ:ខុសប្លែកពីធម្មតាហេីយគាត់តែងតែតាមមេីលរហូតលុះដល់ព្រឹកមិញពេលភ្ញាក់ពីគេងគាត់ចូលបន្ទប់ទឹកស្រាប់តែប្តីរបស់គាត់បានយកដែកព្យួរខោអាវមកចងមកមាត់ទ្វារបន្ទប់ទឹកហើយក៏ដេីរទៅក្រោយផ្ទះគាត់ក៏បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយរួចក៏នាំគ្នាទៅរកប្តីរបស់គាត់ស្រាប់តែប្រទះឃើញប្តីគាត់ចងកនឹងដេីមស្មាច់កម្ពស់ប្រហែល៣ម៉ែត្រដែលមានចម្ងាយប្រមាណ៤៥០ម៉ែត្រពីផ្ទះរបស់គាត់ហើយអ្នកជិតខាងក៏បានឡេីងយកគាត់ចុះតែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយរួចក៏រាយការណ៍មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំកោះស្តេចចុះត្រួតពិនិត្យ។
ក្រោយទទួលបានពត៌មានកម្លាំងជំនាញអធិការស្រុកគីរីសាគរសហការជាមួយកម្លាំងប៉ុស្តិ៍កោះស្តេចដោយមានការចូលរួមពីមន្ត្រីពេទ្យមណ្ឌលសុខភាពកោះស្តេចនិងអាជ្ញាមូលដ្ឋានចុះធ្វើការកោសល្យវិច័យសពក្រោយពិនិត្យបានសន្និដ្ឋានថាសពរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់