ព័ត៌មានជាតិ

ទាហានកងពលតូចថ្មើជើងលេខ៥៣ម្នាក់ ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង

បាត់ដំបង: កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាត ដោយប្រើប្រាស់ អាវុធ AK47 ស្វាយវែង ផលិត មកពីប្រទេសចិន បាញ់ខ្លួនឯង ត្រង់ចំណុចកងពលតូចថ្មើជើងលេខ៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ឡុច បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជានាយទាហាន ឋានន្តរសក្តិ ព្រិន្ទបាលឯក បានបាញ់ខ្លួនឯង ចំលើត្រចៀកខាងស្តាំ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង។

មូលហេតុ៖ មិនទាន់ដឹងទ្បើយ ដោយសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត៕

មតិយោបល់