ព័ត៌មានជាតិ

កង់បី ឥណ្ឌាត្រឡប់ ក្រោយខ្វះ ការ ប្រុងប្រយ័ត្នរថយន្ត ក្រុងបើកបុករងរបួសនិងខូចខាត

ភ្នំពេញ: រថយន្តដឹក អ្នក ដំណើរ របស់ ក្រុមហ៊ុន ឯកជន មួយ គ្រឿង បើក ដឹក ភ្ញៀវ ក្នុង ល្បឿន លឿន ជ្រុលទៅ បុក ម៉ូតូ កង់បី ឥណ្ឌា មួយ គ្រឿង ទៀត ដែល កំពុង បើក បត់ឆ្វេង ត្រឡប់ ក្រោយ បណ្តាល ឲ្យ បុរស ម្នាក់ រងរបួស រលាត់ ដៃ រលាត់ ជើង កាល ពី វេលាម៉ោង ១១និង២០នាទី យប់ ថ្ងៃទី ២៣ ខែកមរា ឆ្នាំ ២០២០ត្រង់ចំណុច ខាងមុខ វត្ត វង្គត់បុរី តាមបណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ស្ថិត ក្នុង សង្កាត់ ទឹក ថ្លា ខណ្ឌ សែន សុខ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យ ដឹង ថា នៅមុន ពេលកើតហេតុ គេឃើញ បុរស ម្នាក់ បើកបរ ម៉ូតូ កង់បី ឥណ្ឌា មួយ គ្រឿង ម៉ាក បាចា ពណ៌លឿង ពាក់ស្លាកលេខ តាកែវ 1Q-2489។ ដែលបើកបរក្នុង ស្ថានភាព ស្រវឹង តាមបណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ក្នុង ទិសដៅ ពី កើតទៅលិច លុះមកដល់ចំណុច កើតហេតុ ម៉ូតូ កង់បីក៏បាន បើកបត់ ឆ្វេង ត្រលប់ ទៅ ក្រោយ វិញ ដោយខ្វះការប្រុងប្រយ័ត្ន ។ ស្របពេលនោះ ក៏ មាន រថយន្ត ក្រុង មួយ គ្រឿង ទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម លាយទឹកប្រាក់ ជាប្រភេទ ៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B-9986។ ដែលបើកបរ ដោយ បុរស ម្នាក់ និងភ្ញៀវជា ច្រើន អ្នកទៀត រួមដំណើរ ខាង ក្រោយ ដែល ទើប តែចេញមក ពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបំណង ដឹក ភ្ញៀវ ទៅសំរាកនៅ អូតែល អ៊ីរ៉ា ។ បើកតាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ក្នុង ទិសដៅ បញ្រ្ចាស ទិស គ្នា និង ក្នុងល្បឿលឿនខណ: នោះ រថយន្ត ក្រុងក៏ បាន អកហ្សើ ជា មួយ និង ម៉ូតូ កង់ បី ខាង លើ ហើយ ជាន់ ហ្វ្រាំង មិន ទាន់ ក៏ ជ្រុល ទៅបុក ពេញ ទំហឹង បណ្ដាល ឲ្យ ម៉ូតូ កង់ បី ក្រឡាប់ ផ្ងារ ជើង រងការខូចខាត ក្រពឹត ផ្នែក ខាង ក្រោយ ចំហៀង ខាង ស្តាំ ចំណែក ឯ អ្នក បើកបរ បាន រងរបួស រលាត់ ដៃ រលាត់ ជើង រីឯ រថយន្ត ក្រុង របស់ ក្រុមហ៊ុន ឯកជន ខាងលើបាន រងការខូចខាត បែក កាង ផ្នែក ខាងមុខ ។

ក្រោយពេល កើត ហេតុសមត្ថកិច្ច មូល ដ្ឋាន បានចុះ មក អន្តរាគមន៍ ភ្លាមៗ និង បាន ឲ្យ ភាគី ទាំង ពីរ ធ្វើការដោះស្រាយ គ្នា ដោយ ភាគី ខាង ម៉ូតូ កង់ បី បានទាមទា សំណង ចំនួន ១០០ដុល្លារ ពី ភាគី ខាង រថយន្ត តែ ភាគី ខាង រថយន្តសុំសង តែ៧០ដុល្លារ ប៉ុណ្ណោះ បន្តិច ក្រោយ មក ដោយមិនចង់មាន រឿង រ៉ាវ វែង ឆ្ងាយ ភាគី ខាង ម៉ូតូ កង់ បី ក៏ ព្រម ទទួល យក សំណង ៧០ដុល្លារ ដើម្បី បញ្ចប់ រឿង នៅ និង កន្លែង ៕

មតិយោបល់