ភ្នំពេញៈបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេរួមជាមួយមិត្តភ័ក្រ៣នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាក
តូយ៉ាតាព្រូសបើកក្នុងល្បឿនយ៉ាងលឿនហើយគេចពីម៉ូតូមួយគ្រឿងមិនចាំម៉ាករួចជ្រុលទៅបុកនឹងឃឿនបង្កាន់ដៃស្ពានផ្សារដីហ៊ុយបណ្តាលអោយរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខមួយជំហៀងខាងឆ្វេង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១២នឹង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចស្ពានអាកាសផ្សារដីហុយស្ថិតនៅក្នុងសង្កាត់អូបែកក្អម
ខណ្ឌសែនសុខ
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេរួមដំណើរ
ជាមួយមិត្តភ័ក្រ៣នាក់ទៀតបើករថយន្តបង្កមួយគ្រឿងម៉ាក
តូយ៉ាតាព្រូសពណ៌ទឹកប្រាក់អត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែ
ម្ចាស់រថយន្តគាត់ស្រវឹងស្រាហើយបើកក្នុង
ល្បឿនយ៉ាងលឿនដូចហោះហើយមិនបានប្រយ័ត្ននោះក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកពីមុខរថយន្តហើយរថយន្តបង្កគេចទើបជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានផ្សារដីហុយបណ្តាលអោយខ្ទេចខូចខាតនិងរបួសធ្ងន់៣នាក់ស្រាលម្នាក់ចំនែកឯករថយន្តបង្កវិញរងការខូចខាតដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេងនឹងផ្ទុះពោងទាំងសងនឹងបែក
កញ្ចត់មុខទៅមុខលែងរួចសំណាងល្អហើយដែលមិនបង្កអោយនរណាម្នាក់ស្លាប់គ្រាន់តែខូចខាតរថយន្តខ្លួនឯងតែប៉ុណ្ណោះ
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញ
ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕












មតិយោបល់