ភ្នំពេញៈ ផ្ទុះធុងហ្គាសនៅភោជនីយដ្ឋានយ៉ាមីម្ហូបលឿន ហើយរាលដាលដល់ក្រុមហ៊ុន លីស៊ាងអ៊ីង សៀវក្នុងអគារអតីតផ្សារស៊ីដនី នៅក្បែរទីស្ដីការគណៈរដ្ឋមន្ដ្រី រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាមយ៉ាមីម្ហូបលឿន នៅក្នុងអតីតផ្សារស៊ីដនី នៅខាងក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រី តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នេះផងដែរ លោក ព្រហ្ម យ៉ន ប្រធានការិយាល័យបង្ការ ពន្លត់ អគ្គិភ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យនេះកើតឡើងគឺបណ្តាលមកពីផ្ទុះហ្គាស
ហើយរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន២៣គ្រឿង រួមមានរថយន្តរបស់អង្គភាពកងរាជអាវុធហ្ថតក្រុងចំនួន២គ្រឿង ក្រុមហ៊ុនOCIC ចំនួន៤គ្រឿង នគរបាលក្រសួងមហាផ្ទៃ៤គ្រឿង និងនគរបាលក្រុងចំនួន១៣គ្រឿង ប្រើប្រាស់អស់១១គ្រឿង បានជួយបាញ់រលត់ភ្លាមៗ ចំណែកសម្ភារៈខូចខាត ភោជ្ជនីយដ្ឋាន យ៉ាមីម្ហូបលឿន ខូចសម្ភារៈប្រើប្រាស់និងឧបករណ៍ខ្វៃទា ហើយក្រុមហ៊ុន លីស៊ាងអ៊ីង សៀវ ខូចខាត សម្ភារៈជាច្រើនផងដែរ៕
មតិយោបល់