ព័ត៌មានជាតិ

ព័ត៌មានលំអិតបន្ថែម៖ករណីភ្លើងឆេះសាកសពយោធាតាមពិតអ៊ីចឹងសោះ

ភ្នំពេញ:នៅថ្ងៃទី២៣ មករា ២០២០ វេលាម៉ោង៧និង៣០នាទីសមត្ថកិច្ចបានទទួល
ព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់និងមានស្នាមឆេះរោលពេញខ្លួន កើតហេតុនៅចំណុចភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ពៅ សុខឃឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាជើងគោកស្នាក់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ
រាជធានីភ្នំពេញ។

ដំណើររឿងមុនពេលកើតហេតុនៅ៖ថ្ងៃទី២១ខែមករាឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹកជនរង គ្រោះ បានដើរមកពីត្បូង តាមផ្លូវវត្តតាភេន មកទិញស្រាបៀចំនួនកន្លះកេះ នំសណ្តែកខៀវ ០៤កញ្ចប់ ខារាបាវ ០២កំប៉ុង ទឹកសុទ្ធ ០១ដបធំ និងសាំងមួយកូនដប (ដបទឹកសុទ្ធកន្លះលីត្រ) ។

នៅថ្ងៃដដែល ម៉ោងប្រហែល ១០និង០០នាទីព្រឹកជនរងគ្រោះដដែល បានមកទិញសាំងម្តងទៀត នៅតូបដដែល ចំនួន០៣កូនដប ស្មើនឹង ១លីត្រកន្លះ។

តាមការសាកសួរបងប្អូនសាច់ញ្ញាតិបានឲ្យដឹងថា ជនរងគ្រោះធ្លាប់យកសាំង ស្រោចលើខ្លួន បម្រុងដុតខ្លួនម្តងហើយ តែបងប្អូនឃើញទាន់ ម្យ៉ាងជនរងគ្រោះ ជាជនមានសតិមិនប្រក្រតី

តាមការពិនិត្យរបស់ នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័្ចយរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយភ្លើងឆេះ៕

មតិយោបល់