មណ្ឌលគិរីៈ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតឱបគ្រាប់បំផ្ទុះដោយខ្លួនឯង បណ្តាលឲ្យស្លាប់២នាក់ប្តីប្រពន្ធ។
ប្តីឈ្មោះ ស៊ីម ធីប អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិព្រៃពន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ និងប្រពន្ធឈ្មោះ នឿន ឡែន អាយុ ៣២ឆ្នាំ មានស្រុកកំណើតភូមិដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
មូលហេតុ ប្រចណ្ឌប្រពន្ធ ព្រោះកន្លងមកឈ្មោះ ស៊ីម ធីម ជាប្តីតែងតែឈ្លោះប្រកែក និងរករឿងប្រពន្ធ និងធ្លាប់ធ្វើអត្តឃាត២ទៅ៣លើក តែមិនបានសម្រេច លើកទី១ ផឹកទឹកអាស៊ីត លើកទី២ ផឹកថ្នាំកន្តៀ លើកទី៣ ចងក៕
មតិយោបល់