ព័ត៌មានជាតិ

ដុតធូបទៀនសែនកុងម៉ាបង្ករជាអគ្គិភ័យឆេះផ្អើលសមត្ថកិច្ច

ភ្នំពេញ:នៅវេលាម៉ោង ០៨និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ២២៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ សៅ ចម្រើន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរពេទ្យខេមរភូមិន្ទ។
មូលហេតុដុតធូបទៀនកុងម៉ាបង្ករជាអគ្គិភ័យ ឆេះផ្ទះថ្មបេតុងវីឡាកូនកាត់ ទំហំ០៥ម៉ែត្រx១៥ម៉ែត្រ បណ្តាលឲ្យ ឆេះពូក នឹងខោអាវអស់មួយចំនួន នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ស្លាប់និងរបួសមនុស្ស:គ្មាន។
រថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានស្មើនឹង ២,៥ ម៉ែត្រគូប ។
ពន្លត់ចប់ នៅម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ។

មតិយោបល់