ព័ត៌មានជាតិ

ម្ចាស់រៀបចំសែនកុងម៉ា ជីដូនជីតា ហើយម្ចាស់ចេញទៅសែននៅផ្ទះម្តាយមួយកន្លែងទៀត បែរជាឆ្លងចរន្ត

ភ្នំពេញ: ផ្ទះមួយកន្លែង បន្ទាប់ពីម្ចាស់រៀបចំសែននាថ្ងៃសែនចិន សែនកុងម៉ា ជីដូនជីតា ហើយម្ចាស់ចេញទៅសែននៅផ្ទះម្តាយមួយកន្លែងទៀត បែជាឆ្លងចរន្តភ្លើងចេញពីធូប ប្រើដោយចរន្តភ្លើង ឆេះដល់ពូក ហើយរាលពេញផ្ទះ ខូចខាតអស់ទ្រព្យសម្បត្តិទាំងស្រុង បង្កឲ្យឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ មាស វង្សា ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា ។ សម្ភារ:ក្នុងផ្ទះ ភ្លើងឆេះអស់ទាំងស្រុង នៅផ្នែកខាងក្រោម ក្នុងនោះមានម៉ូតូ២គ្រឿង ផងដែរ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ម្ចាស់ចាក់សោទ្វារផ្ទះចាកចេញទៅបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ មានផ្សែងហុយខ្មួលចេញពីក្នុងផ្ទះ រហូតដល់ផ្ទុះបែកកញ្ចក់ទ្វារមុខ ភ្លើងឆេះខាងក្នុង បង្កឲ្យភ្ញាក់ផ្អើល អ្នកជិតខាង បាញ់ទឹក យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តាមការសន្និដ្ឋានមុនដំបូងថា មកពីភ្លើងធូប ទើបបង្កជាភ្លើងឆេះរាល ។

តែបើតាមម្ចាស់ផ្ទះវិញ វត្តមានក្រោយកើតហេតុ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា មុនកើតហេតុ គាត់រៀបចំសឬនដុតធូប ហើយ រហូតដល់ធូបដែលដុតនោះរលត់អស់ ទើបគាត់ចេញទៅធ្វើការ ចំណែកប្រពន្ធក៏ចាក់សោទ្វារ ចេញទៅសែននៅផ្ទះម្តាយ ក្បែរនោះដែរ ក៏ប៉ុន្តែ នៅកន្លែងកុងម៉ា ក្រោយពីរលត់ភ្លើងធូបដែលដុតនោះ គាត់ដោត ធូប ប្រើដោយចរន្តអគ្គិសនី ជាបន្ត ហើយនៅមុខកុងម៉ាជាប់គ្នានោះ មានពូក អាចសន្និដ្ឋានបានថា ភ្លើងឆេះផ្តើមចេញពីទុស្សេចរន្តភ្លើងធូបវិញទេ ទើបឆេះពូក រាលដល់សម្ភារ:ផ្សេងៗ នៅផ្នែកខាងក្រោម ភ្លើងឆេះទាំងស្រុង ។

ករណីខាងលើមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ខូចខាតតែសម្ភារ: ដោយសារបងប្អូនប្រជាពលរដ្ឋក្បែរខាង ជួយតទុយោបាញ់ទឹក និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់៥បំពង់ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទៅដល់ តែមិនបានបាញ់នោះទេ ៕

មតិយោបល់