ព័ត៌មានជាតិ

ថៅកែ​ខារ៉ាអូខេ វិមាន ស្ទឹង​លាភ បើករថយន្ត​រ៉េ​ន រ៉ូ​វើល បត់​ឆ្លង់ផ្លូវ​ចូល​ខារ៉ាអូខេ របស់ខ្លួន ត្រូវ​ម៉ូតូ​ស៊ូ​ហ្សឺ​គី និច បុក​ពេញ​ទំហឹង របួសធ្ងន់​២​នាក់ ស្រាល​២​នាក់​

​ភ្នំពេញ​-​មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ង​រ​ដេកសន្លប់​ស្តូកស្តឹង​នៅ​ក្នុង​ថ្លុកឈាម នឹង​មនុស្ស​ស្រី​២​នាក់​ទៀត រង​របួសស្រាល ដោយ​គ្រាន់តែ​រលាត់​ដៃ​ជើង​តិចតួច​ខ​ណះពេល​ជិះ​ម៉ូតូ​ស៊ូ​ហ្ស៊ឺ​គី​និច​ពណ៌​ស​មួយ​គ្រឿង​លឿន​ដូច​ហោះ ក៏​ទៅ​បុក​នឹង​រថយន្ត​រ៉េ​នរ៉ូ​វើល​ពណ៌​ខ្មៅ​មួយ​គ្រឿង​របស់​ថៅកែ​ខារ៉ាអូខេ​វិមាន​ស្ទឹង​លាភ​ដែល​កំពុង​បត់​ឆ្វេង​ឆ្លង់ផ្លូវ​ចូល ខារ៉ាអូខេ​នោះ​ចំ​ពី​ចំហៀង​គូទ​រថយន្ត​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​នឹង​២៥​នាទី​រំលង់​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​២៩​ខែ​កញ្ញា ឆ្នាំ​២០១៤​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ទល់មុខ​នឹង​ខារ៉ាអូខេ​ខាងលើ​ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​ជ័យ​។ មនុស្ស​ប្រុស​ស្រី​ដែល​រងរបួស​ធ្ងន់​ស្រាល​ទាំង​៤​នាក់ ទី​១ ឈ្មោះ​បឿន អាយុ​២៥​ឆ្នាំ ភេទ​ប្រុស ជា​អ្នកបើក​ម៉ូតូ​ទី​២ ជា​នារី​ឈ្មោះ​ស្រីល័​ក្ឋ អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​ចំណែក​នារី​២​នាក់​ទៀត រងរបួស​ស្រាល​នោះ​ឈ្មោះ​ទឹម យ៉ា អាយុ​១៧​ឆ្នាំ ទី​៤​ឈ្មោះ​រស់ ណែ​ត អាយុ​២១​ឆ្នាំ ទាំង​៤​នាក់​ស្នាក់នៅ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​អ្នកបើករថយន្ត​រ៉េ​នរ៉ូ​វើល​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ខារ៉ាអូខេ វិមាន​ស្ទឹង​លាភ​នោះ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ​។​

​ប្រភព​ពត៏មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រ៉េ​នរ៉ូ​វើល​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-3355 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ខារ៉ាអូខេ វិមាន ស្ទឹង​លាភ បានធ្វើ ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​១៩៨៦​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ស្រាប់តែ​មក​ដល់​មុខ​ខារ៉ាអូខេ​របស់​ខ្លួន​ក៏​បាន បត់​ឆ្វេង​ឆ្លង់ផ្លូវ​ក៏ត្រូវ​ម៉ូតូ​ស៊ូ​ហ្ស៊ឺ​គី និច ពណ៌​ស មួយ​គ្រឿង​ពាក់​ស្លាក​លេខ កណ្តាល 1O-5920 បើក​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​នារី​៣​នាក់​បុក​ចំ​ពី​ចំហៀង​គូទ​ខាងឆ្វេង​ពេញទំហឹង បណ្តាល​អោយ​បុរស​ជា​អ្នកបើក​ម៉ូតូ នឹង​នារី​ម្នាក់ ទៀត​ដែល​ជិះ​នៅ​កណ្តាល​បាន​ប៉ើង​ហោះ​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​ក្រោយ​ខាងឆ្វេង​នោះ​បែកក្បាល​ហូរ​ឈាម​កក្លាក់ រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិច​ឯកជន​មួយ ចំណែក​នារី​២​នាក់​ទៀត ជិះ​ពីក្រោយ​រងរបួស​ស្រាល​ដោយ​គ្រាន់តែ​រលាត់​ដៃ​ជើង​តិចតួច ។​ឃើញ​ដូច​នោះ​អ្នកបើករថយន្ត​រ៉េ​ន រ៉ូ វើល ដែល​គេ ស្គាល់​ថា​ជា​ថៅកែ​ខា​រ៉ា អូ​ខេ វិមាន ស្ទឹង​លាភ​ខាងលើ​បាន​បើក​រថយន្ត​របស់​ខ្លួន​ចេញពី​កន្លែងកើតហេតុ ហើយ​ទៅ​ឈប់ ចត​នៅ​មុខ​ខារ៉ាអូខេ​របស់​ខ្លួន​ដែល​នៅក្បែរនោះ រួច​ចុះ​ពី​លើ​រថយន្ត​ដើរចូល​ទៅក្នុង​ខារ៉ាអូខេ​នោះ​បាត់​ទៅ​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាល់វែង​យក​រថយន្ត​នឹង​ម៉ូតូ​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នង់ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕
2014-09-29_095901

មតិយោបល់