ព្រៃវែងៈ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរសៀល មានករណីអត្តឃាតចងកសម្លាប់ខ្លួន ។
ជនរងគ្រោះឈ្មោះ អ៊ួ ប៉ោហ៊ាង ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានយកក្រម៉ាអំបោះហុង ពណ៌សក្រហមចងកនៅលើចុងដើមស្វាយកម្ពស់ ៣.៥០ម៉ែត្រ ក្នុងដីភូមិរបស់ឈ្មោះ យឹម យន់ ខាងក្រោយផ្ទះម្ដាយរបស់ខ្លួនចម្ងាយ ៧០ម៉ែត្រ ។
មូលហេតុ៖ មានជម្ងឺរាំរ៉ៃប្រចាំកាយមិនអាចព្យាបាលជា។
យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ដោយមានការចូលរួមពីគ្រូពេទ្យ និងការបំភ្លឺពីគ្រួសារសព ឈ្មោះខាងលើពិតជាបានចងកសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន ក្រោយពីធ្វើការពិនិត្យរួច បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់