មណ្ឌលគិរីៈ នៅវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
មានករណីគ្រោះថា្នក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯងមួយបានកើតឡើងដោយ
រថយន្តម៉ាក Toyota takoma ពណ៌ស ស្លាកលេខភ្នំពេញ 2P-9011 អ្នកបើបរមានឈ្មោះ ស រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើតរស់នៅភូមិចាំយាម ឃុំបាក់ខ្លង ខេត្តមណ្ឌលគិរី អ្នករួមដំណើជាមួយមានឈ្មោះ មុត ចិត្ត អាយុ ២៩ឆ្នាំ រស់នៅភូមិ ខ្នងក្រពើឃុំ ទ្រមូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ របួសស្រាលអ្នកទាំងពីរបច្ចុប្បន្ន មានទីលំនៅរស់នៅភូមិពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មូលហេតុ៖ ដោយអ្នកបើកបរបបើកក្នុងល្បឿនលឿន ហើយផ្លូវកោងខ្វះកាប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តខាងលើក្រឡាប់នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះបានបញ្ជូនទៅមណ្ឌលសុខភាព ស្រុកពេជ្រាដាដោយឡែករថយន្តត្រូវបានកម្លាំងជំនាញស្រុកពេជ្រាដាយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពេជ្រាដា៕







មតិយោបល់