ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខណ្ឌច្បារអំពៅ និងសែនសុខ ដាច់ភ្លើងទៀតហើយ រហូតដល់ម៉ោង៥ល្ងាច

ភ្នំពេញ: តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា ផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ។

ក្នុងនោះ នៅថ្ងៃទី២២ ខែកក្កដានេះ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីនៅតំបន់ភ្លើងលេខ ប.ត១០១០ ស្ថិតនៅភូមិបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) និងតំបន់ភ្លើងលេខ ប.ត៤១២ ស្ថិតនៅភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (សាខាអូបែកក្អម)៕

មតិយោបល់