ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូបុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យសា្លប់ និងរងរបួសធ្ងន់

កណ្តាល: កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង (ជិះម៉ូតូបុករបងផ្ទះពលរដ្ឋ) ស្ថិតត្រង់ចំណុចផ្លូវបេតុងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះចំនួន ២នាក់៖
១.ឈ្មោះ សឿន វុត ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ)។
២.ឈ្មោះ យី ញ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រួមដំណើរជិះខាងក្រោយរបួសធ្ងន់។
ដំណើររឿង៖​ មុនពេលកើតហេតុអ្នកទាំង ២ជិះម៉ូតូម៉ាក YAMAHA អ៊ែស៊ិត ពណ៌ខ្មៅលឿង ពាក់ផ្លាកលេខ កណ្តាល 1AG-3822 ចេញពីភូមិទួលស្ពឺលើផ្លូវលេខ១១០ ដោយសារផ្លូវកោង និងប្រើប្រាស់ល្បឿនលឿន បណ្ដាលឲ្យជ្រុលចង្កូតទៅបុករបងផ្ទះពលរដ្ឋឈ្មោះ ហ៊ យ៉ិច តែម្ដង។

សូមបញ្ជាក់៖ ករណីនេះ សពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ ចំណែកម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់